លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភាគទី៨ និងឯកឧត្ដម យស ផានីត្ដា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំជាមួយការិយាល័យអមក្រុមភូមិភាគទី៨
![](https://senate.gov.kh/wp-content/uploads/2024/05/photo_2024-05-29_09-50-52.jpg)
រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី ៖ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភាគទី៨ និងឯកឧត្ដម យស ផានីត្ដា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំជាមួយការិយាល័យអមក្រុមភូមិភាគទី៨ នៅសាលប្រជុំគណៈកម្មការទី៤ ។
របៀបវារៈ
១-ពិនិត្យ កែសម្រួលលើផែនការយុទ្ធសាស្រ្ដរយៈពេល ៦ឆ្នាំ ។
២-ពិនិត្យ កែសម្រួលលើផែនការប្រត្តិបត្តិរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ប្រចាំឆ្នាំ២០២៤ ។
៣-ពិនិត្យ កែសម្រួលលើផែនការសកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ។